វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ថ្លែងថា លោកសង្ឃឹមថា ការខាតបង់របស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នឹងរារាំងថ្នាក់ដឹកនាំរបស់ទីក្រុងម៉ូស្គូ ពីការឈ្លានពាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៦ មេសា ២០២២។

លោកបន្តថា អ៊ុយក្រែននៅតែអាចឈ្នះសង្រ្គាមបាន ប្រសិនបើទទួលបាននូវការគាំទ្រត្រឹមត្រូវ ដោយលោកក៏បានប្រកាសដែរថា សហរដ្ឋអាមេរិកនឹងបែងចែកជំនួយយោធាបន្ថែមចំនួន ៧៣១លានដុល្លារដល់អ៊ុយក្រែន និងប្រទេសអឺរ៉ុបផ្សេងទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសប៉ូឡូញ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅអ៊ុយក្រែន ប្រមុខការពារជាតិអាមេរិករូបនេះបានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកចង់ឃើញរុស្ស៊ីចុះខ្សោយដល់កម្រិតដែលខ្លួនមិនអាចធ្វើរឿងដែលខ្លួនបានធ្វើក្នុងការឈ្លានពានអ៊ុយក្រែន ហើយថា មន្ត្រីអាមេរិកនៅតែជឿជាក់ថា អ៊ុយក្រែនអាចយកឈ្នះជម្លោះនេះជាមួយនឹងសម្ភារៈយោធាត្រឹមត្រូវ និងការគាំទ្រត្រឹមត្រូវ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ