ឥណ្ឌា៖ ឥណ្ឌាបានប្រកាសចេញនូវលក្ខខណ្ឌមួយថា ឥណ្ឌានឹងមិនទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងសហភាពអឺរ៉ុបនោះឡើយ ប្រសិនបើពួកគេមិនព្រមទទួលស្គាល់វ៉ាក់សាំងដែលផលិតនៅប្រទេសឥណ្ឌា ។ នេះបើយោងតាមចុះផ្សាយដោយសាតព័ត៌មាន BBC នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

ការប្រកាសដាក់លក្ខខណ្ឌខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ ខូវីសៀលដ៍ (Covishield) ផលិតនៅឥណ្ឌា នៅតែមិនទាន់ទទួលបានអាជ្ញាធរប័ណ្ណបៃតងឌីជីថល សម្រាប់ការទទួលស្គាល់ជាផ្លូវការនៅឡើយពីសហភាពអឺរ៉ុប ។

សូមជម្រាបថា លិខិតឆ្លងដែនវ៉ាក់សាំង គឺជារឿងចាំបាច់បំផុតមួយសម្រាប់ប្លុកអឺរ៉ុបដែលមានសមាជិក២៧ប្រទេស និងឥណ្ឌា ដើម្បីឈានទៅរកការធ្វើដំណើររវាងគ្នាឡើងវិញបាន តាមរយៈការចាក់វ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការរវាងអាជ្ញាធររបស់ប្រទេស និងប្លុកទាំងពីរ ៕ R

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ