ចិន៖ លោក Yin Weidong ប្រធានក្រុមហ៊ុន វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ចិន បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសចិនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ Sinovac Biotech’s (SVA.O) ជាបន្ទាន់ចំពោះមនុស្សដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ។
ការចាក់ថ្នាំបង្ការរោគដ៏ធំរបស់ប្រទេសចិន ដែលបានចាក់អោយមនុស្សចំនួន ៧២៣.៥ លានដូស គិតត្រឹមថ្ងៃទី ៣ ខែមិថុនា ដែលបច្ចុប្បន្ននេះត្រូវបានបើកអោយប្រើប្រាស់សំរាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ។
ដោយឡែក លទ្ធផលបឋមពីការសាកល្បងរបស់គ្លីនិក ដំណាក់កាលទី ១ និងទី ២ បានបង្ហាញថា វ៉ាក់សាំងនេះអាចបង្កឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចំពោះអ្នកចូលរួមអាយុពី ៣ ទៅ ១៧ ឆ្នាំ ហើយប្រតិកម្មដែលមិនល្អ ភាគច្រើនគឺមានសភាពស្រាលប៉ុណ្ណោះ។
ជាងនេះទៅទៀត វ៉ាក់សាំងនេះ ក៏បានបញ្ចប់ការសាកល្បងគ្លីនិកដំណាក់កាលទី ២ ផងដែរ ចំពោះអ្នកចូលរួមត្រូវបានចាក់ថ្នាំលើកទី ៣ (ដូសទី៣) បន្ទាប់ពីបានចាក់គ្រប់ចំនួន ២ ដង រូចមក។
យ៉ាងណាម៉ិញ លោក Yin Weidong បានរំលឹកថា ស៊ីណូវ៉ាក់ នៅតែត្រូវបំពេញការសង្កេតរយៈពេលវែងនៃរយៈពេលអង្គបដិបក្ខ មុនពេលដែលអាចផ្តល់អនុសាសន៍ដល់អាជ្ញាធរអំពីពេលណាដែលគួរតែផ្តល់ដូសទីបី។ NR