(ឡុងដ៍)៖ បើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ក្លិបតោខៀវ Chelsea ដែលស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League បានសម្រេចបណ្តេញលោក Frank Lampard ចេញពីតំណែងជាគ្រូបង្វឹកក្រោយដឹកនាំក្រុមកំពុងឈរលេខទី៩ក្នុងតារាងពិន្ទុរដូវកាល២០២០-២០២១នេះ បានត្រឹមរយៈពេល ១៨ខែចាប់តាំងពីឆ្នាំ២០១៩។ 

យ៉ាងណាមិញ បុរសវ័យ ៤២ឆ្នាំសញ្ជាតិអង់គ្លេស Lampard ធ្លាប់ជាអតីតកីឡាកររបស់ក្រុមតោខៀវ Chelsea ត្រូវបានប្រកាលតែងតាំងជាគ្រូបង្វឹកក្រុមនេះនៅអំឡុងឆ្នាំ២០១៩ ក្រោយក្លិបបណ្តេញលោក Maurizio Sarri ដែលមានលោក Roman Abramovich ជាប្រធានក្លិបបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា Lampard បានដឹកនាំក្រុមតោខៀវរកបានតែ ២៩ពិន្ទុប៉ុណ្ណោះនៃលីគ Premier League រដូវកាលនេះ ដោយប្រកួតចុងក្រោយចាញ់ក្រុម Leicester City កាលពីសប្តាហ៍មុន ខណៈការប្រកួត ៥លើកនៅចុងក្រោយលីគឈ្នះតែ ១លើកជាមួយការឈ្នះក្រុម Luton Town នៃពាន FA Cup ក្នុងជុំទី៤ ដោយមានលោក Thomas Tuchel ជាគោលដៅជំនួសតំណែងគ្រូបង្វឹកក្រុមនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ