ប៉ាគីស្ថាន៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បានបង្ហាញកាលពីល្ងាចថ្ងៃសៅរ៍ថា មនុស្សយ៉ាងតិច ៣៦ នាក់បានស្លាប់ និង ១៤៥ នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នៅក្នុងភ្លៀងខ្យល់មូសុងដ៏ខ្លាំងដែលបង្កឡើងដោយទឹកជំនន់ភ្លាមៗ និងឧប្បត្តិហេតុពាក់ព័ន្ធទូទាំងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន CGTN នៅថ្ងៃទី ២១ សីហា ២០២២។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា ខេត្ត Sindh ភាគខាងត្បូង គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដែលមានមនុស្សស្លាប់ ១៨នាក់ និងរបួស ១២៨នាក់ បន្ទាប់មកគឺខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ មានអ្នកស្លាប់ ១១នាក់ និងខេត្ត Punjab ភាគខាងកើតមានអ្នកស្លាប់ ៧នាក់ ដោយបន្ថែមថា ផ្ទះចំនួន ១០,៨៦០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និង ១៧,០១០ រងការខូចខាតផ្នែកខ្លះ។ RT