បរទេស៖ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក ដែលគេស្គាល់ឈ្មោះថា Takeoff នោះ ត្រូវបានរាយការណ៍មកថា បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបការបាញ់ប្រហារមួយនៅទីក្រុង Houston កាលពថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ទាំងមិនដឹងមូលហេតុ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៤ វិច្ឆិកា ២០២២។

តាមប្រភពបានឲ្យដឹងថា លោក Takeoff និងពូរបស់លោក Quavo គឺកំពុងចូលរួមក្នុងកម្មវិធីក្រឡុកគ្រាប់ឡុកឡាក់មួយកន្លែង។ តែសំណាងមិនល្អលុះដល់ម៉ោង ២៖៣០នាទីរំលងអាធ្រាត្រ តារារ៉េបរូបនេះ ស្រាប់តែត្រូវបានជនមិនស្គាល់មុខ បាញ់ចំក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។ 

គួរបញ្ជាក់ផងដែរថា ការបាញ់ប្រហារនេះ ក៏បានធ្វើឲ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួស និងដឹកទៅកាន់មន្ទីរពេទ្យ។ ចំណែកលោក Quavo ដែលត្រូវជាពូ មិនមានរបួសអ្វីឡើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ