វ៉ាស៊ីនតោន៖ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់តែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់ ដោយមន្រ្តីការពារជាតិ និងការទូតកំពូលរបស់សហរដ្ឋអាមេរិក នៅក្នុងបញ្ហាប្រឈមដំបូងរបស់ក្រុងព្យុងយ៉ាងចំពោះរដ្ឋបាលរបស់លោក ប៊ៃដិន។

មន្ត្រីរូបនេះបានបញ្ជាក់ថា មីស៊ីលចំនួន២ គ្រាប់ ត្រូវបានបាញ់កាលពីថ្ងៃអាទិត្យ ដោយនៅក្នុងការអនុវត្តកន្លងមករបស់ក្រុងព្យុងយ៉ាងដែលប្រើកាំជ្រួចមីស៊ីលរបស់ខ្លួនដើម្បីកំញើញដល់ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល។

ខណៈពេលដែលមន្រ្តីរូបនោះមិនបានពិពណ៌នាអំពីប្រភេទនៃមីស៊ីលទាំងនោះ កាសែត Washington Post បានហៅពួកគេថា មីស៊ីលរយៈចម្ងាយខ្លី (short-range)។ ការបាញ់បង្ហោះបានកើតឡើងបន្ទាប់ពីការព្រមានពីចារកម្មថា ដោយក្រុងព្យុងយ៉ាងអាចនឹងរៀបចំសកម្មភាពបែបនេះ។

ដោយផ្អែកលើយោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលផ្លោងចំនួន ២ គ្រឿងត្រូវបានបាញ់ចេញពីឆ្នេរខាងលិចរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។

ក្រុមអ្នកវិភាគបានចាត់ទុកបញ្ហាទាំងនេះថា ជាបញ្ហាប្រឈមតិចតួចបំផុតចំពោះរដ្ឋបាលថ្មីរបស់ប្រធានាធិបតី ចូ ប៊ៃដិន នៅពេលដែលខ្លួនខិតខំប្រឹងប្រែងដើម្បីចូលរួមជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ