មីយ៉ាន់ម៉ា ៖ កងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបាញ់ប្រហារទៅលើកុមារីវ័យ៧ឆ្នាំម្នាក់ ដែលធ្វើឲ្យនាងបានក្លាយជាជនរងគ្រោះក្មេងជាងគេបំផុតនៅក្នុងការបង្ក្រាបបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែមុនដែលទើបនឹងកន្លងទៅនេះ។ ជាក់ស្តែងសមាជិកនៅក្នុងគ្រួសារបាននិយាយថា ក្មេងស្រីម្នាក់នេះត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះរបស់នាងនាទីក្រុង Mandalay។នេះបើយោងតាមសារព័ត៌មានរបស់មីយ៉ាន់ម៉ា Myanmar now។

ទាហានបានបាញ់ទៅលើឪពុករបស់នាងប៉ុន្តែ បែរជាត្រូវចំក្មេងស្រីខណៈពេលនាងកំពុងអង្គុយលើភ្លៅរបស់ឪពុកនៅខាងក្នុងផ្ទះរបស់ពួកគេ។ ក្មេងស្រីតូចនោះត្រូវបានគេស្គាល់ឈ្មោះថា Khin Myo Chit។ ក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់នាំនាងទៅកាន់មន្ទីរពេទ្យប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតនាងបានទេ។ ងាកទៅកាន់សមាជិកគ្រួសារនិយាយថា បងប្រុសអាយុ១៩ឆ្នាំរបស់នាង ក៏ត្រូវបានចាប់ខ្លួនផងដែរ។បុគ្គលិកនៃសេវាកម្មបុណ្យសពក្នុងទីក្រុង Mandalay បានប្រាប់ថាកុមារីវ័យ៧ឆ្នាំរូបនោះ បានស្លាប់ដោយសារគ្រាប់កាំភ្លើងនៅសង្កាត់ Chan Mya Thazi។ទោះបីជាយ៉ាងណាក្រុមយោធានៅតែមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នោះទេ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ