មីយ៉ាន់ម៉ា៖ ក្រុមឃ្លាំមើលរបស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកបាននិយាយថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានគប់គ្រាប់បែកដៃទៅលើក្រុមអ្នកតវ៉ានៅក្នុងទីក្រុងមួយក្បែរទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សជាង ៨០ នាក់។ នេះបើយោងតាមសាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយ។
ព័ត៌មានលម្អិតអំពីចំនួនអ្នកស្លាប់នៅទីប្រជុំជនបាហ្គោ ដែលមានចម្ងាយ ៩០ គីឡូម៉ែត្រ ពីភាគឥសាននៃទីក្រុងយ៉ាំងហ្គោន មិនទាន់មានព័ត៌មានបឋមនៅឡើយទេ ពីព្រោះកម្លាំងសន្តិសុខបានប្រមូលផ្តុំសាកសពនៅក្នុងទីសក្ការៈវត្ត Zeyar Muni និងបានហុំព័ទ្ធជុំវិញតំបន់នោះ។
AAPP និងសារព័ត៌មាន Myanmar Now បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស ៨២ នាក់ត្រូវបានសម្លាប់ ក្នុងកំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ នៅក្នុងប្រទេសនេះ។ ការបាញ់ប្រហារបានចាប់ផ្តើមនៅមុនថ្ងៃរះថ្ងៃសុក្រ និងបន្តរហូតដល់ពេលរសៀល។
យ៉ាងណាមិញ AAPP បានធ្វើការស្រង់ទិន្នន័យការធ្វើបាតុកម្មប្រចាំថ្ងៃរបស់ក្រុមបាតុករដែលត្រូវបានសម្លាប់ និងចាប់ខ្លួនដោយកងកម្លាំងសន្តិសុខបាននិយាយថា មនុស្ស ៦១៨ នាក់បានស្លាប់ចាប់តាំងពីថ្ងៃមានរដ្ឋប្រហារ។
គួរបញ្ជាក់ថា អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ Zaw Min Tun បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ នៅរដ្ឋធានីណៃពិដោ ថា យោធាបានកត់ត្រាពីការស្លាប់របស់ជនស៊ីវិល ២៤៨ នាក់និងការស្លាប់របស់ប៉ូលីស ១៦នាក់ ហើយបាននិយាយទៀតថា គ្មានអាវុធស្វ័យប្រវត្តិណាមួយត្រូវបានប្រើដោយកងកម្លាំងសន្តិសុខឡើយ។NR