អឺរ៉ុប៖ Real Madrid បានកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ក្រោយយកឈ្នះ Atalanta ដោយលទ្ធផល ៣-១ ហើយសរុបលទ្ធផលទាំងពីរជើងពួកគេទទួលជ័យជម្នះ ៤-១។

ប្រធានក្រុម Sergio Ramos រកបានគ្រាប់ទី២ក្នុងការប្រកួត ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង Vinicius Jr ត្រូវបានបង្កកំហុសដោយខ្សែការពារ Rafael Toloi ក្នុងប្រអប់គ្រោះថ្នាក់។

យ៉ាងណាមិញ ក្រុមអ៊ីតាលីមានឱកាសរកគ្រាប់បាល់មកវិញបានមួយគ្រាប់ដែរ ដោយការស៊ុតហ្វ្រីឃីគរបស់ ខ្សែប្រយុទ្ធ Luis Muriel ប៉ុន្ដែនៅតែមិនមានសង្ឃឹមឡើងវិញនោះទេ ក្រោយពេល Marco Asensio រកបានគ្រាប់ទី៣ឱ្យក្រុមម្ចាស់ផ្ទះអធិរាជស។

គួរបញ្ជាក់ដែរថា Atalanta ជាក្រុមអ៊ីតាលីទី២ ដែលធ្លាក់ចេញពី UCL ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពី Juventus ខណៈ Lazio ក៏ស្ថិតនៅក្នុងភាពស្រពេចស្រពិលផងដែរ សម្រាប់ឱកាសឡើងទៅវគ្គបន្ទាប់ព្រោះពួកគេបរាជ័យ ៤-១ ទល់ក្រុមជើងឯក Bayern Munich កាលពីជើងទី១៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ