បរទេស៖ ខ្សែការពារចំនូលថ្មីរបស់ Real Madrid, David Alaba ថា គេគ្មានបំណងស្នងតំណែងអតីតប្រធានក្រុម Sergio Ramos ឡើយ បន្ទាប់ពីទទួលបានអាវលេខ ៤ របស់កីឡាករអេស្ប៉ាញដែលចាកចេញទៅកាន់ Paris Saint Germain។

កីឡាករវ័យ ២៩ឆ្នាំជំរើសជាតិអូទ្រីស David Alaba បានមកដល់ Real Madrid ដោយគ្មានតំលៃផ្ទេរ បន្ទាប់ពីកិច្ចសន្យារបស់គេអស់សុពលភាពនៅ Bayern Munich។ ចំណែកកីឡាករវ័យ ៣៥ឆ្នាំ Sergio Ramos បានចាកចេញពី Real Madrid ក្រោយចំណាយពេល ១៦ឆ្នាំទៅចូលរួមជាមួយ Paris Saint Germain ទទួលបានកិច្ចសន្យា ២ឆ្នាំ។ 

គួរបញ្ជាក់ថា David Alaba បានចុះកិច្ចសន្យា ៥ឆ្នាំជាមួយ Real Madrid បន្ទាប់ពីឈ្នះពាន Bundesliga ១០លើកជាមួយ Bayern Munich, ឈ្នះពាន UEFA Champions League ២លើក និង German Cup ២លើក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ