អង្គការសុខភាពពិភពលោក (WHO) មានផែនការផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលអ្នកជំងឺកម្រិតស្រាល និងវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ
ប្រ៊ុចសែល៖ កម្មវិធីដែលដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ដើម្បីធានាឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការធ្វើតេស្ត និងការព្យាបាលដោយយុត្តិធម៌ គឺមានគោលបំណងធានាបាននូវថ្នាំគ្រាប់ព្យាបាលអ្នកជំងឺកម្រិតស្រាល និងមធ្យមក្នុង១សិតតម្លៃត្រឹមតែ១០ដុល្លារ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ៕
ក្រុមហ៊ុន Merck & Co បានកំពុងដំណើរការផលិតថ្នាំគ្រាប់ Molnupiravir ដែលទំនងក្លាយជាថ្នាំគ្រាប់មួយប្រភេទ និងថ្នាំផ្សេងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតមធ្យម។ ឯកសារដែលបង្ហាញពីគោលបំណងនៃឧបករណ៍បង្កើនល្បឿនធ្វើតេស្តកូវីដ១៩ (ACT-A) រហូតដល់ខែកញ្ញា ឆ្នាំក្រោយ បានបញ្ជាក់ថា កម្មវិធីចង់នាំមកនូវការធ្វើតេស្តកូវីដ១៩ប្រមាណ១ប៊ីលានទៅប្រទេសក្រីក្រ និងទិញថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺ១២០លាននាក់នៅទូទាំងពិភពលោក ដែលអាចដល់២០០លាននាក់ត្រូវបានគេប៉ាន់ស្មានក្នុងរយៈពេល១២ខែខាងមុខ។
គួរបញ្ជាក់ថា ផែនការទាំងនេះបង្ហាញពីរបៀបដែលអង្គការសុខភាពពិភពលោក WHO ចង់ផ្គត់ផ្គង់ថ្នាំ និងការធ្វើតេស្តដែលមានតម្លៃទាប បន្ទាប់ពីបរាជ័យរឿងវ៉ាក់សាំងជាមួយប្រទេសអ្នកមាន ដែលមានចំណែកផ្គត់ផ្គង់យ៉ាងច្រើន ហើយទុកឲ្យប្រទេសក្រីក្រខ្វះខាត៕