Bayern Munich ធ្លាក់ចេញពីការប្រកួត German Cup ដោយក្រុមដែលមកពីលីគទាបជាងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៤មក បន្ទាប់ពីពួកគេចាញ់ក្រុមលីគទី២អាល្លឺម៉ង់ Holstein Kiel ពីការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី។

ក្រុមដែលដឹកនាំដោយលោក Hansi Flick មានឱកាសរកគ្រាប់បាល់នាំមុខ នៅ១៤នាទីដំបូងនៃការប្រកួត ដែលគ្រាប់បាល់នោះរកបានដោយខ្សែប្រយុទ្ធ Serge Gnabry មុនពេលក្រុមម្ចាស់ផ្ទះ រកបានមួយគ្រាប់តាមស្មើវិញដោយ Fin Bartels នៅក្នុងតង់ទី១។ ចូលតង់ទី២ Leroy Sane បានស៊ុតបាល់ហ្វ្រីឃីគដ៏អស្ចារ្យ ប៉ុន្តែមិនអាចជួប Bayern ឈ្នះបានទេ ដោយនៅនាទីកីឡាករ ៩០+៥   បានស៊ុតបញ្ចូលទីតាមស្មើដោយកីឡាករ Hauke Wahl ។

ដោយឡែក Juventus បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ Coppa Italia ដោយការរកគ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែម ក្នុងការប្រកួតកាលពីយប់មិញ ដោយលទ្ធផល ៣-២។

សូមបញ្ជាក់ថា នេះជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំដែល Bayern មិនអាចឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ German Cup បន្ទាប់ពីចាញ់ក្រុមមកពីលីគទី២ Alemannia Aachen ដោយលទ្ធផល ២-១ នៅរដូវកាល ២០០២-០៣៕ ចំណែកឯ កីឡាករវ័យ២១ឆ្នាំ Hamza Rafia ជាវីរបុរសនៃការប្រកួត ដោយរកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមដឹកនាំដោយលោក Andrea Pirlo នៅនាទីទី១០៤៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ