អ៊ីរ៉ាក់៖ ប៉ូលីស ១៣ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមរដ្ឋអ៊ិស្លាមប្រឆាំងនឹងប៉ុស្តិ៍ត្រួតពិនិត្យមួយនៅជិតក្រុងគៀរគុកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់នៅថ្ងៃអាទិត្យនេះបើតាមប្រភពពីក្រុមគ្រូពេទ្យនិងសន្តិសុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយសារព័ត៌មាន AFP៕
យោងតាមមន្រ្តីប៉ូលីសជាន់ខ្ពស់អ៊ីរ៉ាក់ម្នាក់បានប្រាប់ AFP ថាការវាយប្រហារនៅភាគខាងត្បូងនៃទីក្រុងនេះបានកើតឡើងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។ ក្រុមជីហាដនិយមតែងតែតម្រង់គោលដៅទៅលើកងទ័ពនិងប៉ូលីសអ៊ីរ៉ាក់នៅក្នុងតំបន់ប៉ុន្តែការវាយប្រហារនេះគឺជាការវាយប្រហារដ៏សាហាវបំផុតមួយរបស់ក្រុម ISIS នៅឆ្នាំនេះ។RT