អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ ឥណ្ឌាបានបញ្ចេញនាវាចម្បាំង ដ៏អស្ចារ្យបំផុតរបស់ខ្លួន ដែលផលិតឡើងដោយបច្ចេកវិទ្យានិងវិស្វករក្នុងស្រុកទាំងស្រុង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី ០៣ កញ្ញា ២០២២។

នាវានេះមានឈ្មោះថា  INS Vikrant ដែលមានប្រវែង ២៦២ ម៉ែត្រ ជាមួយនឹងដឹកជញ្ជូនបានទម្ងន់ ៤៣,០០០ តោន ហើយវាគឺជានាវាដឹកយន្តហោះចម្បាំងទី២ របស់ប្រទេសនេះ។ មិនតែប៉ុណ្ណោះនាវានេះ អាចផ្ទុកយន្តហោះបាន៣០គ្រឿង រួមទាំងយន្តហោះចម្បាំង MIG-29 ថែមទៀតផងដែរ។

ដោយឡែក នាយករដ្ឋមន្ត្រី Narendra Modi បាននិយាយរថា នាវានេះគឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង ទេពកោសល្យ ឥទ្ធិពល និងការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងសតវត្សទី២១។

គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រី Modi ក៏បានសង្កត់ធ្ងន់ថា កង្វល់សន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ត្រូវបានគេមិនអើពើជាយូរមកហើយ ប៉ុន្តែឥឡូវនេះតំបន់នេះ គឺជាអាទិភាពការពារជាតិដ៏សំខាន់របស់ប្រទេស៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ