បុរសជនជាតិខ្មែរ២នាក់ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តព្រៃវែង នៅល្ងាចមិញនេះ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនមកវិញ។ បុរសជនជាតិខ្មែរ២នាក់ខាងលើ មានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា ចន កំសាន អាយុ៣២ឆ្នាំ។ គួរបញ្ជាក់ផងដែរថា បុរសដែលលួចរត់ពីមណ្ឌលចត្តាឡីស័កខាងលើ ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ ចំនួន៣លើកមកហើយ ដោយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះនឹងត្រូវគេយកសំណាកទៅពិនិត្យម្តងទៀត តែពួកគេបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កទៅវិញ៕
បុរសខ្មែរ២នាក់ នៅខេត្តព្រៃវែងបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក
4 ឆ្នាំ មុន