អង់គ្លេស៖ Leicester City បានរំកិលមកកាន់កំពូលតារាង Premier League ក្រោយយកឈ្នះ Chelsea ដោយលទ្ធផល ២-០ ខណៈអ្នកចាត់ការក្លិបតោខៀវលោក Frank Lampard រងសម្ពាធកាន់តែខ្លាំង។

ក្រុមម្ចាស់ផ្ទះកញ្ជ្រោងខៀវ បានរកគ្រាប់បាល់បើកឆាកនាំមុខនៅនាទីទី៦ ពេលដែល Wilfred Ndidi ស៊ុតបញ្ចូលទីក្រៅប្រអប់បានយ៉ាងល្អ។ Chelsea បានខកឱកាសទទួលបានបាល់ប៉េណាល់ទី បន្ទាប់ពី Jonny Evans បានបង្កកំហុសលើល Christian Pulisic ប៉ុន្ដែក្រោយពិនិត្យ VAR បានរកឃើញថា ការប៉ះទង្គិចនេះគឺនៅក្រៅប្រអប់គ្រោះថ្នាក់។

យ៉ាងណាមិញ ខ្សែបម្រើ James Maddison រកបានមួយគ្រាប់បន្ថែមទៀតសម្រាប់ក្រុមម្ចាស់ផ្ទះ Leicester ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត។

គួរបញ្ជាក់ផងដែរថា សម្រាប់លទ្ធផលនេះ Leicester បានឡើងទៅកាន់កំពូលតារាង Premier League លើសក្រុមលេខ២ Manchester United ១ពិន្ទុប៉ុន្ដែក្រុមរបស់លោក Ole Gunnar Solskjaer នៅសល់១ប្រកួតក្នុងដៃ។ ដោយឡែក Chelsea បានខកខានឱកាសឡើងមក Top 6 ខណៈតំណែងរបស់លោក Lampard កាន់តែមានសម្ពាធ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ