កំពង់ចាម៖ នាវាចម្បាំងតាំងពីសម័យសង្រ្គាម នៅថ្ងៃទី ៧ មេសានេះ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធស្រង់ចេញពីទឹកហើយ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ បានអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងបានលិចនាសម័យសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ត្រូវបានកំលាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីនាវាចម្បាំង ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។