ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអំពាវនាវឲ្យ ម្ចាស់ក្រុម ហ៊ុនដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវា ពុំទាន់ចុះបញ្ជី មិនបន្ដសុពលភាព សៀវភៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេសនាវា និងលិខិតអនុញ្ញាត ធ្វើអាជីវកម្ម ត្រូវមកដាក់ពាក្យស្នើចុះបញ្ជី នៅ អគ្គនាយកដ្ឋាន។

យោងតាមសេចក្ដីជម្រាបជូនរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ចេញផ្សាយនាពេលថ្មីៗ ថា បានសង្កេតឃើញថា ការធ្វើ អាជីវកម្ម របស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវាមួយ ចំនួន ដែលមាននាវាកំពុងធ្វើ នាវាចរតាមតំបន់ឆ្នេរនៅពុំទាន់បានចុះបញ្ជី មិនបន្ដសៀវភៅ ត្រួត ឮពិនិត្យលក្ខណៈបច្ចេកទេស នាវា និងលិខិតអនុញ្ញាតនាវាធ្វើអាជីវកម្ម នៅឡើយ។

អគ្គនាយកដ្ឋានដឹកជញ្ជូន បញ្ជាក់ថា «ដូច្នេះដើម្បីធានាបាននូវការគ្រប់គ្រង និងការពារ សុវត្ថិភាព ក្នុងការដឹកជញ្ជូន ស្របតាម សារាចរ ស្ដីពី ការគ្រប់គ្រងវិស័យនាវាចរណ៍សមុទ្រ អគ្គនាយកដ្ឋាន សូមឲ្យម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវា ដែលមាននាវាពុំ ទាន់បានចុះបញ្ជី មិនបន្ដសុពលភាព សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា និងលិខិត អនុញ្ញាតនាវាធ្វើអាជីវកម្ម ត្រូវ មកដាក់ពាក្យសុំនៅ អគ្គនាយកដ្ឋាន ដឹកជញ្ជូន ផ្លូវទឹក ដោយទុករយៈពេលចំនួន២ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ