ខេត្តព្រះសីហនុ ៖នាវាទេសចរណ៍ ឈ្មោះ AIDA Bella សញ្ជាតិ ITALY ដែលមានប្រវែងបណ្តោយ  ២៣០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ចេញដំណើរមកពីប្រទេសសិង្ហបុរី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ  ដោយសុវត្ថិភាព ដែលមាននាវិកសរុបចំនួន ៦៣១ នាក់ ស្រី ១២២នាក់ មាន ២៧សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ២០០៥នាក់ ស្រី ១០៤៨នាក់ មាន២៥សញ្ជាតិ។

ក្នុងនោះសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺអាល្លឺម៉ង់ ១៨៥៩នាក់  ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល២ថ្ងៃ( ក្នុងខេត្តព្រះសីហនុ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦.០០នាទីរសៀលឆ្ពោះទៅប្រទេសវៀតណាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ