ភ្នំពេញ៖ នាវាពិឃាតស្វ័យការពារ កងទ័ពជើងទឹកជប៉ុន ១គ្រឿង ឈ្មោះ JS HARUSAME (DD.102) ដែលដឹកនាំដោយលោកវរនាវីឯក KUDO MASANORI ប្រធានបេសកកម្ម បានចូលសំចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទីទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-ជប៉ុន។
បើតាមគណនីហ្វេសប៊ុក ព័ត៌មានកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ បានឱ្យដឹងថា សម្រាប់លក្ខណៈបច្ចេកទេសនាវាឈ្មោះ JS HARUSAME (DD-102) ជាប្រភេទនាវាពិឃាដ មានបណ្ដោយ ១៥១ម៉ែត្រ, ទទឹង ១៧.៤ម៉ែត្រ, ជម្រៅទឹក ៥,២ម៉ែត្រ, ទម្ងន់ផ្ទុក ៤ ៥៥០tons, មានមនុស្សចំនួន ២០៥នាក់ និងមេបញ្ជាការនាវាគឺវរនាវីឯក KUDO MASANORI ៕EB