នាវាទេសចរណ៍ខ្នាតយក្ស VASCODA GAMA ដឹកភ្ញៀវចម្រុះជាតិសាសន៍ជាង១.០០០នាក់ ចូលចតនៅខេត្តព្រះសីហនុ
10 ខែ មុន
ព្រះសីហនុ ៖នៅ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ឈ្មោះ VASCODA GAMA សញ្ជាតិ Portugal បានធ្វើដំណើរមកពីប្រទេសថៃ បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួនជាង ១ពាន់ នាក់ មកចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចទេសចរណ៍ តាមបណ្ដាគោលដៅទេសចរណ៍នានា ក្នុងខេត្តរយៈពេល១ថ្ងៃ ហើយនាវានឹងចាកចេញដំណើរបន្តទៅប្រទសវៀតណាមនៅយប់ថ្ងៃដដែលនេះ។
នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន១.១០០នាក់ ក្នុងនោះ មាននាវិកសរុបចំនួន ៤៩១នាក់ ហើយជាតិសាសន៍ដែលច្រើនជាងគេ គឺសញ្ជាតិអាល្លឺម៉ង់។
ប្រធានមន្ទីរទេសចរណ៍ លើកឡើងថា ទាំងនេះសបញ្ជាក់ឲ្យឃើញពីតម្លៃសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ធ្វើឲ្យកំណើនភ្ញៀវទេសចរអន្តរជាតិ បានមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងមកវិញ បន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានស្ងប់ស្ងាត់៕