បារាំង៖ លោក Mauricio Pochettino ឈ្នះពានដំបូងនៅក្នុងអាជីពជាគ្រូបង្វឹក បន្ទាប់ពី Paris Saint-Germain បានយកឈ្នះ Marseille ដោយលទ្ធផល ២-១ ក្នុងការប្រកួត Trophee des Champions។

អតីតអ្នកចាត់ការ Tottenham រូបនេះ ដឹកនាំ PSG ឈ្នះពាននៅក្នុងប្រកួតទី៣ ក្រោយត្រូវបានតែងតាំងជំនួសលោក Thomas Tuchel កាលពីដើមខែមករានេះ។

Mauro Icardi រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ PSG និង ទទួលបានបាល់ប៉េណាល់ទី ដែលស៊ុតបញ្ចូលទីដោយ Neymar។ ខ្សែបម្រើ Dimitri Payet រកបានមួយគ្រាប់វិញឱ្យ Marseille។

សូមបញ្ជាក់ថា ការប្រកួតពាន Trophee des Champions មានលក្ខណៈស្រដៀងនឹងពាន Community Shield របស់អង់គ្លេសផងដែរ ដោយក្រុមទាំងពីរដែលចូលរួមប្រកួតជាអ្នកឈ្នះពាន League និង Cup៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ