អេស្ប៉ាញ៖ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ស៊ុតហេតទ្រីគជួយឱ្យ Paris Saint-Germain យកឈ្នះ Barcelona ដល់ក្នុងទឹកដី Camp Nou ជាមួយលទ្ធផល ១-៤ សម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League កាលពីយប់មិញនេះ។

ក្រុមជើងឯករង UCL រដូវកាលមុន PSG ត្រូវបានក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់នាំមុខ ដោយតារាឆ្នើម Lionel Messi ស៊ុតប៉េណាល់ទី នៅនាទីទី២៧។

ទោះយ៉ាងណាក្ដី Mbappe មានឱកាសក្នុងការរកគ្រាប់បាល់តាមស្មើឱ្យក្រុមបារាំង ក្រោយគេស៊ុតបញ្ចូលទី៥នាទីបន្ទាប់ពីត្រូវបាននាំមុខ។ ខ្សែប្រយុទ្ធជនជាតិបារាំង រកបានពីរគ្រាប់បន្ថែមទៀតនៅតង់ទី២ ហើយអតីតខ្សែប្រយុទ្ធ Juventus, Moise Kean ក៏រកបានមួយគ្រាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមដែលបង្វឹកដោយលោក Mauricio Pochettino ក្នុងការឈានទៅកាន់វគ្គបន្ទាប់ ខណៈក្រុមរបស់លោក Koeman ត្រូវធ្វើការធ្ងន់នៅក្នុងការប្រកួតជើងទី២ ក្រោយបរាជ័យក្នុងទឹកដីខ្លួនឯង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ