អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានរងបរាជ័យក្រោមលទ្ធផល ១-៣ ទល់ក្រុមហង្សក្រហម Liverpool នៅឯកីឡដ្ឋានក្នុងទីក្រុងឡុង កាលពីយប់មិញ។

Spurs មានឱកាសស៊ុត ៣ ជើងគត់ និងចំគោលដៅ ២ លើក ជាមួយការគ្រប់គ្រងបាល់ប្រហែលគ្នានឹង Liverpool ដោយបញ្ជូនបាល់ទៅមក ៥៨៧ ប៉ះ ធៀបនឹង Liverpool ស៊ុត ១៤ ជើងចំគោលដៅ ៧ លើក មានការបញ្ជូនបាល់ទៅមក ៥៨៤ ប៉ះ។

យ៉ាងណាមិញ គ្រាប់បាល់បើកឆាកធ្វើបានដោយកីឡាករ Roberto Firmino នៅចុងតង់ទី ១ នាទី ៤៥+១ ហើយមកដល់តង់ទីពីរបើកឆាក ២ នាទីខ្សែការពារ Arnold បើកការនាំមុខ ២-០ តែរំលង ២ វិនាទីវិញ Hojbjerg តាមបានមួយគ្រាប់វិញឲ្យ Spurs រហូតដល់នាទី ៦៥ គ្រាប់បាល់របស់ Liverpool បន្តកើតឡើងធ្វើបានដោយ Sadio Mane និងរក្សាលទ្ធផលដល់បញ្ចប់ការប្រកួត៕

គួរបញ្ជាក់ផងដែរថា ការទទួលបាន ៣ ពិន្ទុសម្រាប់ក្រុមដឹកនាំដោយលោក Jurgen Klopp បានរំកិលឡើងមកលេខ ៤ វិញ ស្របពេលដែល Spurs នៅឈរលេខ ៦។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ