អង់គ្លេស៖ គ្រាប់បាល់ហ្វ្រីឃីគដ៏អស្ចារ្យរបស់ Bruno Fernandes បានជួយ Manchester United ទទួលជ័យជម្នះ លើការប្រកួត FA Cup ជុំទី៤ ដោយលទ្ធផល ៣-២ ទល់នឹង Liverpool នៅទឹកដី Old Trafford។

ក្រុមភ្ញៀវហង្សក្រហម មានគ្រាប់បាល់នាំមុខដែលរកបានដោយខ្សែប្រយុទ្ធ Mohamed Salah នៅនាទីទី១៨ ប៉ុន្ដែត្រូវបានតាមស្មើវិញដោយ កីឡាករវ័យក្មេង Mason Greenwood នៅនាទី២៦។

យ៉ាងណាមិញ ក្រុមរបស់លោក Ole Gunnar Solskjaer បាននាំមុខដោយគ្រាប់បាល់របស់ Marcus Rashford នៅពេលចាប់ផ្ដើមតង់ទី២ បាន៣នាទី ប៉ុន្ដែក៏ត្រូវ Salah វាយបកតាមស្មើវិញឱ្យ Liverpool។ ទោះយ៉ាងណាក្ដី ក្រុមបិសាចក្រហម មានឱកាសឡើងទៅកាន់ជុំទី៥ បន្ទាប់ពី Fernandes ស៊ុតបាល់ហ្វ្រីឃីគបញ្ចូលទី នៅនាទី៧៨។

គួរបញ្ជាក់ផងដែរថា សម្រាប់ជ័យជម្នះនេះ ជួយឱ្យ Man United ឡើងទៅជួបជាមួយក្រុម West Ham United ដែលដឹកនាំដោយអតីតអ្នកចាត់ការពួកគេគឺលោក David Moyes នៅជុំទី៥៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ