អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Lionel Messi បានរងពិន័យកាតក្រហមជាលើកដំបូងក្នុងពេលលេងឲ្យក្លិប Barcelona ខណៈដែលក្រុម Athletic Bilbao បានធ្វើឲ្យក្រុមមានមូលដ្ឋាននៅ Catalonia ស្រឡាំងកាំង ដើម្បីឈ្នះពាន Super Cup របស់អេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ៣-២ នៅនាទីបន្ថែម១៥នាទី២ដង។
នៅមុនពេលក្រុម Bilbao ដណ្តើមបានជ័យជម្នះ Messi បានវាយទៅលើកីឡាករ Asier Villalibre ដែលជាអ្នករកបានគ្រាប់បាល់តាមស្មើនៅនាទី ទី៩០ នៃម៉ោងធម្មតា ដើម្បីរារាំងមិនឲ្យក្រុម Barca ដណ្តើមបាជ័យជម្នះ។ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់ខ្សែប្រយុទ្ធ Antoine Griezmann ទំនងដូចជាបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនទៅហើយ ប៉ុន្តែ Villalibre បានវាយបកវិញ នៅមុនពេលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Inaki Williams នៅនាទីទី៣នៃនាទីបន្ថែម១៥នាទី២ដង បានកាត់សេចក្តីក្នុងការប្រកួតតែម្តង។
យ៉ាងណាមិញ Messi បានជម្នះលើបញ្ហាភ្លៅរបស់គេ ដើម្បីចូលលេងក្នុងជម្រើសដំបូងក្នុងទីក្រុង Seville និងត្រូវតម្រូវឲ្យលេងរហូតដល់ទៅ១២០នាទី ខណៈដែលក្រុម Barcelona បានព្យាយាមរកគ្រាប់បាល់តាមស្មើដើម្បីបង្ខំឲ្យការប្រកួតឈានដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយដែល Messi បានរងពិន័យកាតក្រហម ក្នុងការបង្ហាញខ្លួន៧៥៣លើកសម្រាប់ក្លិប Barcelona ខណៈដែលរូបគេបានរងពិន័យកាតក្រហម២លើកក្នុងពេលលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ពោលគឺ ក្នុងឆ្នាំ២០០៥ និង២០១៩៕