អង់គ្លេស៖ Gareth Bale បន្ដបង្ហាញទម្រង់លេងល្អឱ្យក្រុម Tottenham Hotspur ដោយបានជួយពួកគេទទួលជ័យជម្នះ ៤-០ លើ Burnley នៅ Premier League កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

ខ្សែប្រយុទ្ធជនជាតិវេលស៍រកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុម របស់លោក Jose Mourinho ត្រឹមតែ៧០វិនាទីប៉ុណ្ណោះ ដោយមានការបញ្ជូនពីខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-Min។

Bale បានបញ្ជូនបាល់ពីចម្ងាយឱ្យ Harry Kane ស៊ុតបញ្ចូលទីមួយគ្រាប់បន្ថែមទៀត មុនពេល Lucas Moura ស៊ុតចូលគ្រាប់ទី៣ ពីការបញ្ជូនដោយខ្សែការពារ Sergio Reguilon។ហើយ Son បានអូសបាល់ផុតខ្សែការពារក្រុម Burnley ដោយបញ្ជូនឱ្យ Bale រកគ្រាប់បាល់ទី៤ឱ្យ Spurs ទទួលជ័យជម្នះ ក្រោយបរាជ័យ៥លើក ក្នុងចំណោម៦ប្រកួតចុងក្រោយ៕

ដោយឡែក ក្រុមបិសាចក្រហម Man United បានត្រឹមស្មើ០-០ ជាមួយក្រុមម្ចាស់ផ្ទះ តោខៀវ Chelsea នៅកីឡាដ្ឋាន Stamford Bridge កាលពីយប់មិញនេះ។ 

គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរនេះ ប៉ុន្មានប្រកួតចុងក្រោយរបស់ពួកគេនេះ មិនទាន់ចាញ់ដូចគ្នា ជាពិសេស ក្រុមតោខៀវដឹកនាំដោយគ្រូបង្វឹក Thomas Tuchel ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ