(មានវីដេអូ) Juventus ឈ្នះ Napoli ក្នុងលទ្ធផល ២-០ បានគ្រងជើងឯក Italian Super Cup ខណៈ Ronaldo ស៊ុតគ្រាប់បាល់ទី៧៦០
3 ឆ្នាំ មុន
អ៊ីតាលី៖ Juventus បានគ្រងតំណែងជើងឯក Italian Super Cup ក្រោយបានយកឈ្នះ Napoli ដោយលទ្ធផល ២-០ ដែលជាពានដំបូងរបស់អ្នកចាត់ការ Andrea Pirlo។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុត volley បើកឆាកឱ្យក្រុមសេះបង្កង់ មុនពេល Alvaro Morata រកបានគ្រាប់ទី២នៅចុងម៉ោង ធានាជ័យជម្នះឱ្យក្រុមការពារជើងឯក Serie A ហើយអ្នកចាំទី Wojciech Szczesny សង្គ្រោះបាល់ប៉េណាល់ទី របស់ ខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Lorenzo Insigne។
គួរបញ្ជាក់ផងដែរថា គ្រាប់បាល់ដែល Ronaldo រកបានសរុបផ្លូវការទី៧៦០របស់ខ្លួនដែលមានន័យថា ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានបំបែកកំណត់ត្រាកីឡាករមានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ដ្របាល់ទាត់ Josef Bican។