(កាតា) ៖ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានរាយការណ៍ការថា ក្រុមជើងឯកមកពីទ្វីបអាហ្វ្រិក Al Ahly របស់ប្រទេសអេហ្ស៊ី បានកក់កៅអី ដើម្បីឡើងទៅប៉ះខ្លាំង Bayern Munich នៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup 2020 ដែលមានប្រទេសកាតាធ្វើម្ចាស់ផ្ទះ។ 

Al Ahly បានទម្លាក់គូប្រជែង Al Duhail របស់ម្ចាស់ផ្ទះកាតាក្នុងលទ្ធផល ១-០ នៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឡើងទៅប៉ះ Bayern Munich ដែលជាជើងឯក UEFA Champions League ប្រចាំទ្វីបអឺរ៉ុប ដែលឈរចាំស្រាប់។

កីឡាករខ្សែប្រយុទ្ធ Hussein El Shahat ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យ Al Ahly នៅនាទី៣០ ដើម្បីជួយក្រុមបន្តដំណើរទៅវគ្គ ៤ក្រុមថែម ដ្បិតពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ កាលពី FIFA Club World Cup 2006។

គួរបញ្ជាក់ផងដែរថា ជំនួបរវាង Al Ahly និង Bayern Munich នឹងធ្វើឡើងនៅរាត្រីថ្ងៃចន្ទសប្តាហ៍ក្រោយ នៅពេលក្រុមជើងឯកមកពីទ្វីបអាហ្រ្វិក ៩សម័យកាលមួយនេះ មិនទាន់ចាញ់ការប្រកួតណាមួយនៅឡើយទេ ក្នុងចំណោម ៣២ប្រកួតចុងក្រោយរបស់ពួកគេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ