លោក ប្រាយុទ្ធ ចាន់អូចា កំពុងប្រឈមនឹងការបោះឆ្នោតទម្លាក់ពីតំណែងនាយករដ្ឋមន្រ្តីថៃ ក្រោយពីពលរដ្ឋបានបន្តធ្វើបាតុកម្មរាល់ថ្ងៃ
បាងកក៖ ភាពតានតឹងកំពុងកើតឡើងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀងនយោបាយ” ដើម្បីទម្លាក់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា ចេញពីអំណាច ក្រោយសមាជិកសភាមួយចំនួនមកពីគណបក្សតូចៗ នៅក្នុងរដ្ឋាភិបាលចម្រុះបានបញ្ជាក់ពីផែនការចាកចេញ។ សេចក្ដីរាយការណ៍មុននេះបន្តិចដោយសារព័ត៌មាន Bangkok Post ។
ក្នុងចំណោមគណបក្សចម្រុះតូចៗជិតឈានចូលរួមជាមួយគ្នាក្នុងចលនាមួយដើម្បីបោះឆ្នោតមិនទុកចិត្តទម្លាក់នាយករដ្ឋមន្ត្រី គឺគណបក្ស ញូ ប៉ាឡាំងដាម៉ា ផាតធី (New Palangdharma Party)។ មេដឹកនាំគណបក្សលោក រ៉ាវី ម៉ាឆាម៉ាដន បញ្ជាក់ថា គណបក្សតូចៗជាកត្តាដ៏សំខាន់ក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដោយបញ្ជាក់ថា របាយការណ៍មួយអំពីឥស្សរជនសំខាន់ៗនៅក្នុងបក្សកាន់អំណាច ប៉ាឡាំង ប្រាចឆារ៉ាត់ ផាតធី Palang Pracharath Party (PPRP) និងគណបក្សប្រឆាំង ភឿ ថៃ (Pheu Thai) បានឈានដល់កិច្ចព្រៀងមួយ ដើម្បីបោះឆ្នោតប្រឆាំងនឹងលោក ប្រាយុទ្ធ និងទម្លាក់ចេញពីអំណាចគឺជាការពិត។
គួរកត់សម្គាល់ នេះជាសម្ពាធដ៏ធំមួយទៀតសម្រាប់លោក ប្រាយុទ្ធ ចាន់អូចា ដោយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការតវ៉ាជាបន្តបន្ទាប់នៅទីក្រុងបាំងកក ដើម្បីទាមទារអោយលោកចុះចេញពីអំណាច ទាក់ទិននឹងចំណាត់ការមិនបានល្អលើវិបត្តិកូវីដ១៩ដែលបណ្តាលមានករណីឆ្លង និងស្លាប់ទូទាំងប្រទេសកាន់តែអាក្រក់៕