ក្រុមហ៊ុន Amazon អនុញ្ញាតឱ្យបុគ្គលិកធ្វើការដោយមិនបាច់ពាក់ម៉ាស់ និងទាមទារចាក់វ៉ាក់សាំងដើម្បីទទួលបានប្រាក់ឈ្នួលពេលឈប់សម្រាកក្នុងករណីឆ្លងជំងឺកូវីដ ១៩
អាមេរិក៖ ក្រុមហ៊ុន Amazon.com Inc កាលពីថ្ងៃព្រហស្បតិ៍ បានជូនដំណឹងដល់បុគ្គលិកនៅឃ្លាំងស្តុកទំនិញ និងកន្លែងដឹកជញ្ជូននៅសហរដ្ឋអាមេរិកថា ពួកគេត្រូវតែរាយការណ៍ថាបានចាក់វ៉ាក់សាំងពេញលេញត្រឹមថ្ងៃទី ១៨ ខែមីនា ប្រសិនបើពួកគេចង់បានការឈប់សម្រាកដោយទទួលបានបង់ប្រាក់ ពេលពួកគេឆ្លងជំងឺកូវីដ ១៩។
ជាងនេះទៅទៀត ក្រុមហ៊ុនក៏បាននិយាយផងដែរថា បុគ្គលិកប្រតិបត្តិការដែលបានចាក់ថ្នាំវ៉ាក់សាំងយ៉ាងពេញលេញអាចធ្វើការដោយមិនបាច់មានរបាំងមុខ ចាប់ផ្តើមពីថ្ងៃសុក្រ ដូចដែលបទប្បញ្ញត្តិក្នុងស្រុកអនុញ្ញាត នេះបើយោងតាមសារដែលបុគ្គលិក Amazon បានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ្នកលក់រាយតាមអ៊ីនធឺណេតបានសន្មតថា ការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់ខ្លួនទាក់ទងទៅនឹងការធ្លាក់ចុះនាពេលថ្មីៗនេះនៃករណីមេរោគឆ្លងនៅទូទាំងសហរដ្ឋអាមេរិក ការកើនឡើងនៃអត្រាចាក់វ៉ាក់សាំង និងការណែនាំពីអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងអាជ្ញាធរសុខភាពសាធារណៈរបស់ខ្លួន។
យ៉ាងណាម៉ិញ ក្រុមហ៊ុន Amazon បាននិយាយថា ការផ្លាស់ប្តូរការឈប់សម្រាកដែលមានប្រាក់ឈ្នួលរបស់ខ្លួន មិនគិតពីបុគ្គលិកដែលបានទទួលកន្លែងស្នាក់នៅបែបសាសនា ឬវេជ្ជសាស្រ្តទេ។
ជាងនេះទៀតសោដ សាររបស់ក្រុមហ៊ុនបាននិយាយថា "នេះគឺជាសញ្ញាវិជ្ជមានដែលយើងអាចត្រឡប់ទៅរកផ្លូវទៅកាន់ប្រតិបត្តិការធម្មតាវិញ" ។
គួរបញ្ជាក់ថា Amazon គឺជាក្រុមហ៊ុនឯកជនធំជាងគេទីពីររបស់អាមេរិក ហើយមានបុគ្គលិកពេញម៉ោងនិងក្រៅម៉ោង ច្រើនជាង ១,៦ លាននាក់ នៅទូទាំងពិភពលោក។ ចំនួនបុគ្គលិកនេះគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ។ NR