(អាមេរិក)៖ លោកស្រី​វេជ្ជបណ្ឌិត Rochelle Walensky នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក​បាន​និយាយ​ថា វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ឥឡូវនេះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង ៥០ ប្រទេស និង ១៩ រដ្ឋ​របស់​សហរដ្ឋ​អាមេរិក។ លោកស្រី​បាន​បន្ថែម​ថា យើង​រំពឹង​ថា​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង។​

​បណ្ដា​រដ្ឋ​ដែល​បាន​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីចាប់ពី​រដ្ឋ Hawaii ទៅដល់​រដ្ឋ Texas រហូតដល់​រដ្ឋ​ Massachusetts។ របាយការណ៍​នេះ​គឺជាផ្នែក​មួយ​នៃ​ការ​កើន​ឡើង​ថ្មី​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិក ដែល​ឥឡូវនេះ​កើន​ឡើង​ដល់​ជាង ១០០,០០០​ករណី​ក្នុង​មួយថ្ងៃ​។​ ខណៈ​ដែល​ក្រុម​មន្ត្រី និង​អ្នកស្រាវជ្រាវ​មានការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា​ វា​ឆាប់រហ័ស​ពេក​ក្នុង​ការ​ដឹង​ពី​ចំនួន​ ដែល​វា​អាច​នឹង​កើតឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា វា​ទំនងជា​ប្រើ​ពេល​វេលា​ច្រើន​សប្តាហ៍​មុន​ពេល​មាន​ទិន្នន័យ​អាច​ទុក​ចិត្ត​បាន អំពី​លទ្ធផល​អ្នកជំងឺ​នឹង​ចេញ​មកពី​អាហ្វ្រិក​ខាងត្បូង ដែល​បាន​រាយការណ៍​ជា​លើកដំបូង​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​។

ប្រទេស​នេះ​បាន​មើល​ឃើញ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​ក្នុង​ខេត្ត Gauteng ដែល​ជា​ចំណុច​ឆ្លង​ខ្លាំង​បំផុត​នៃ​ការ​ផ្ទុះឡើង​វីរុស​នេះ​។ នៅ​ក្នុង​អ្វី​ដែល​អាច​ជា​ប្រភព​នៃ​សុទិដ្ឋិនិយម​ប្រកប​ដោយ​ប្រយ័ត្នប្រយែង ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង​ថ្មីៗ​នេះ​បាន​និយាយ​ថា ​ក្នុង​រយៈពេល ២​សប្តាហ៍​កន្លង​មក​នេះអ្នកជំងឺ​ភាគច្រើន​នៅ​ក្នុង​បន្ទប់​ព្យាបាល​អ្នកជំងឺ COVID-19 របស់​មន្ទីរពេទ្យ​នានា​មិន​តម្រូវ​ឱ្យ​មាន​អុកស៊ីសែន​បន្ថែម​ ដើម្បី​ជំនួយ​ខ្យល់​ដកដង្ហើម​ទេ​៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ