ក្រុមបាតុករបានប៉ះទង្គិចជាមួយប៉ូលីលប្រឆាំងការបិទប្រទេស និងការចាក់វ៉ាក់សាំងដោយបង្ខំនៅក្នុងប្រទេសអូទ្រីស
(អូទ្រីស)៖ពលរដ្ឋរាប់ពាន់នាក់នៅក្នុងប្រទេសតំបន់អឺរ៉ុបបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការបិទប្រទេស ការរឹតត្បិត និងការចាក់វ៉ាក់សាំងដោយបង្ខំ។ពលរដ្ឋរាប់ពាន់នាក់នៅទីក្រុង Vienna ប្រទេសអូទ្រីស ដោយក្រុមបាតុករ បាននាំគ្នាដង្ហែក្បួនប្រឆាំងនឹងការរឹតត្បិត ក៏ដូចជាការចាក់វ៉ាក់សាំងដោយបង្ខំ ដែលប្រទេសនេះគ្រោងអនុវត្ត។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
កម្លាំងប៉ូលិសអូទ្រីសបានបញ្ជាក់ថា មានមនុស្ស៣៥ពាន់នាក់បានចូលរួមដង្ហែក្បួនបាតុកម្មនៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស ។កម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្សជាច្រើនផងដែរដែលបានបំពានច្បាប់ទប់ស្កាត់កូវីដ-១៩ ពេលចូលរួមបាតុកម្ម និងលើកស្លាកបដាដែលបានការហាមប្រាម។អត្រាឆ្លងបានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ បានជំរុញឱ្យមានការព្រមានពីអង្គការសុខភាពពិភពលោក (WHO)។កាលពីថ្ងៃសៅរ៍នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកលោកវេជ្ជបណ្ឌិត Hans Kluge បានប្រាប់ BBC ថា លុះត្រាតែវិធានការត្រូវបានរឹតបន្តឹងនៅទូទាំងទ្វីបអឺរ៉ុប ដូចជាការចាក់វ៉ាក់សាំង ការពាក់ម៉ាស់ ។
សូមបញ្ជាក់ថា ប្រទេសអូទ្រីសកំពុងតែឆ្លងកាត់ដំណាក់កាលនៃការឆ្លងរាលដាលកូវីដ-១៩ ទ្រង់ទ្រាយធំ ។ ចំណែកការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះ ទើបតែបាន៦៦%ប៉ុណ្ណោះគឺចាក់គ្រប់ចំនួនពីរដូស គឺជាចំនួនទាបបំផុតនៅក្នុងតំបន់អឺរ៉ុប។ក្រៅពីប្រទសអូទ្រីស នៅក្នុងប្រទេសហុល្លង់ ក៏មានបាតុកម្ម កើតឡើងផងដែរ នៅថ្ងៃទី២០ខែវិច្ឆិកា ប្រឆាំងវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ក្រុមបាតុករ៥១នាក់ត្រូវបានចាប់ខ្លួនផងដែរ និងមនុស្ស៤នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត