BEIJING៖ ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដ៏ធំបំផុតរបស់ខ្លួនដែលបណ្តាលមកពីវ៉ារ្យ៉ង់វីរុស Delta ដែលអាចឆ្លងបានខ្ពស់ ដោយតំបន់មួយចំនួនបានរឹតបន្តឹងការចូលដោយមនុស្សមកពីទីក្រុងភាគឦសាន ដែលការឆ្លងបានកើនឡើងលឿនជាងកន្លែងផ្សេងទៀតនៅក្នុងប្រទេសក្នុងសប្តាហ៍មុន។

ជាក់ស្តែង ការឆ្លងក្នុងស្រុកសរុបចំនួន ១.៣០៨ ករណី ជាមួយនឹងរោគសញ្ញាដែលត្រូវបានបញ្ជាក់ ត្រូវបានរាយការណ៍នៅក្នុងតំបន់ដីគោកចន្លោះពីថ្ងៃទី ១៧ ខែតុលា ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ។នេះជាការផ្ទុះឡើងនៃវ៉ារ្យ៉ង់វីរុស Delta ដ៏ច្រើនបំផុតរបស់ប្រទេសចិន ដែលបានប៉ះពាល់ដល់ខេត្ត តំបន់ និងក្រុងចំនួន ២១។ វាមានទំហំតូចជាងការផ្ទុះឡើងជាច្រើននៅក្នុងប្រទេសផ្សេងទៀត ប៉ុន្តែអាជ្ញាធរនៅក្នុងប្រទេសចិនមានការព្រួយបារម្ភក្នុងការទប់ស្កាត់ការឆ្លងនេះ ។

ខេត្តជាច្រើនមានការផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខណៈការធ្វើតេស្ត៍បានធ្វើទៅលើមនុស្សនៅក្នុងតំបន់ដែលមានហានិភ័យ រួមទាំងការបិទកន្លែងកម្សាន្ត និងវប្បធម៌ និងការរឹតបន្តឹង លើវិស័យទេសចរណ៍ និងការដឹកជញ្ជូនសាធារណៈ ជាដើម។គួររំលឹកថា គិតត្រឹមថ្ងៃទី ១៤ ខែវិច្ឆិកា ប្រទេសចិនដីគោកបានរាយការណ៍ថា មានករណីឆ្លងវីរុសនេះចំនួន ៩៨.៣១៥ ករណី ដែលមានរោគសញ្ញា រួមទាំងការឆ្លងមេរោគក្នុងស្រុក និងអ្នកដែលមកពីក្រៅប្រទេស ហើយមានអ្នកស្លាប់ចំនួន ៤.៦៣៦ នាក់ ផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ