ប្រទេសអូទ្រីសបិទខ្ទប់ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនឱ្យចេញក្រៅផ្ទះក្រោយករណីឆ្លងមានការកើនឡើង
អូទ្រីស៖មនុស្សប្រហែល ២លាននាក់ក្នុងប្រទេសអូទ្រីសដែលមិនទាន់បានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹង Covid-19 ត្រូវបានបិទខ្ទប់មិនឱ្យចេញក្រៅផ្ទះ បើទោះបីត្រូវទៅធ្វើការឬ ទៅទៅទិញអាហារ នៅ ខណៈដែលប្រទេសនេះប្រឈមនឹងការកើនឡើង។នេះបើយោងតាមសារព័ត៌មានBBCចេញផ្សយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សម្រាប់ការបិទខ្ទប់អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ទាំងអស់ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដោយឡែកអ្នកដែលមានអាយុលើសពី 12 ឆ្នាំដែលមិនបានដាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បាន២ដងទេ គឺនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ពីផ្ទះរបស់ពួកគេ សម្រាប់ទៅធ្វើការងារ ទៅសាលារៀន ហាត់ប្រាណ និងទិញសម្ភារៈចាំបាច់ តែប៉ុណ្ណោះ។
អធិការបតី Alexander Schallenberg បាននិយាយថា "យើងមិនចាត់វិធានការនេះស្រាលទេ ប៉ុន្តែជាអកុសល វាគឺចាំបាច់" ។បើតាមតួលេខនៃអ្នកមានវ៉ាក់សាំង មានប្រហែល 65% នៃចំនួនប្រជាជនរបស់ប្រទេសអូទ្រីសត្រូវបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដែលជាអត្រាទាបបំផុតមួយនៅអឺរ៉ុបខាងលិច។ទន្ទឹមនឹងនេះ អត្រាឆ្លងរយៈពេលប្រាំពីរថ្ងៃគឺច្រើនជាង ៨00 ករណីក្នុងមនុស្ស ១00.000 នាក់ ដែលជាចំនួនខ្ពស់បំផុតមួយនៅអឺរ៉ុប។
សរុបមក អឺរ៉ុបបានក្លាយជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត ហើយប្រទេសមួយចំនួនកំពុងដាក់ចេញនូវការរឹតបន្តឹង និងការព្រមានអំពីការកើនឡើងនៃករណី៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត