ទុក្ខជាន់ទុក្ខ! ឥណ្ឌារអិលបាក់ថ្មភ្នំ ធ្វើឱ្យស្ពានថ្មដ៍ធំបាក់ភ្លាមៗ ខណៈមនុស្សយ៉ាងហោចណាស់៩ នាក់បានស្លាប់
(ឥណ្ឌា)៖ ក្រៅពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងវាយប្រហារប្រទេសឥណ្ឌា ឥលូវនេះស្រាប់តែមានហេតុការណ៍រអិលបាក់ថ្មភ្នំ ធ្វើឱ្យស្ពានថ្មដ៍ធំបាក់ភ្លាមៗ ខណៈមនុស្សយ៉ាងហោចណាស់៩ នាក់ស្លាប់ ដោយហេតុការរអិលបាក់ដីស្ថិតនៅភាគខាងជើងរដ្ឋហិមមាហារផារ៉ាសរបស់ឥណ្ឌា។នេះបើតាមការចុះផ្សាយដោយBCC។
សេចក្តីរាយការណ៍ពីពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកស្លាប់គឺជាអ្នកទេសចរមកពីតំបន់ផ្សេងៗនៃប្រទេសឥណ្ឌាខណៈដែលអ្នកផ្សេងទៀតបានរងរបួស។ លោកនាយករដ្ឋមន្រ្តីណារេនត្រាម៉ូឌីបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិត។
ការរអិលបាក់ដីនេះ ឬបាក់ថ្មភ្នំនេះ គឺជាហេតុការថ្មីមួយទៀតរបស់ប្រទេសឥណ្ឌា ក្រោយពីតំបន់មួយចំនួនកំពុងរង់គ្រោះដោយទឹកជំនន់។សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១៣៦ នាក់បានស្លាប់ នៅរដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌាបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងគ្របដណ្តប់លើភូមិរាប់រយបានបក់បោកផ្ទះនិង ធ្វើឲ្យ ប្រជាជននៅជាប់គាំងនៅទីនោះ ៕