ប្រទេសម៉ាឡាវី៖ព្យុះស៊ីក្លូន Freddy សម្លាប់មនុស្សជាង ៦០នាក់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងប្រទេសម៉ាឡាវី ខណៈវាបានបោកបក់ចូលអាហ្វ្រិកខាងត្បូងជាលើកទី២ ក្នុងរយៈពេលតែ ១ខែ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ព្យុះស៊ីក្លូន Freddyបានវាយលុកកណ្តាលប្រទេស Mozambique កាលពីថ្ងៃ នៅជុំវិញកំពង់ផែ Quelimane មុនពេលផ្លាស់ទីក្នុងដីឆ្ពោះទៅប្រទេសម៉ាឡាវី ជាកន្លែងដែលវាបានបញ្ចេញនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបណ្តាលឱ្យមានការបាក់ដី។ជាមួយគ្នានោះ កាកបាទក្រហមបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៦នាក់នៅក្នុងប្រទេសម៉ាឡាវីត្រូវបានសម្លាប់៩៣ នាក់បានរងរបួស និង១៦ នាក់កំពុងបាត់ខ្លួន។


នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៃទីក្រុង Blantyre របស់ប្រទេសម៉ាឡាវី មន្ទីរពេទ្យកណ្តាល បានទទួលសាកសពយ៉ាងហោចណាស់៦០ គិតត្រឹមរសៀលថ្ងៃច័ន្ទ លោក Marion Pechayre នាយកប្រចាំប្រទេសរបស់វេជ្ជបណ្ឌិតគ្មានព្រំដែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយបន្ថែមថាអ្នករងរបួសប្រហែល២០០ នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ