ម៉ាឡេស៊ី៖ នៅរសៀលថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានប្រចំាតំបន់បានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិបង្កឱ្យមានការរអិលបាក់ដីសម្លាប់មនុស្ស២៤នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលប្រជាពលរដ្ឋកំពុងតែនិន្ទ្រាលង់លក់។

គ្រោះមហន្តរាយធម្មជាតិរអិលបាក់ដីបានកើតមានឡើងនៅក្នុងតំបន់បាតំាង កាលី ជាតំបន់ខ្ពង់រាប ។ ដោយឡែកដំណើរការរុករក និងស្រាវជ្រាវជីកកកាយនៅតាមគំនរបាក់បែករបស់អគារនៅតែបន្តធ្វើរហូតមកទល់នឹងពេលរសៀលនេះ ខណៈអ្នកបាត់ខ្លួន១២នាក់ផ្សេងទៀត នៅមិនទាន់រកឃើញនៅឡើយទេ។

ដោយយោងតាមទីភ្នាក់ងារជួយសង្គ្រោះរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានអន្តរជាតិបន្ថែមទៀតថា រដ្ឋាភិបាលបានដាក់ពង្រាយកម្លំាងជួយសង្គ្រោះ ដោយបានជួយពលរដ្ឋបានចំនួន៦១នាក់ពីគ្រោះកាចរអិលបាក់ដី នៅក្នុងចំណោមពលរដ្ឋរងគ្រោះសរុបប្រមាណជា ៩៤នាក់ផ្សេងទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ