កាមេរូន៖ អភិបាលតំបន់បាននិយាយថា ការបាក់ដីនៅរដ្ឋធានី Yaounde របស់ប្រទេសកាមេរូន កាល​ពីថ្ងៃអាទិត្យ សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ ដែលកំពុងចូលរួមក្នុងពិធីបុណ្យសព។​នេះបើ​តាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Naseri Paul Bea អភិបាលនៃតំបន់កណ្តាលកាមេរូនប្រាប់​ប្រព័ន្ធផ្សព្វផ្សាយនៅ​កន្លែង​កើត​ហេតុ​ថា "យើងកំពុងដឹកសាកសពទៅកាន់កន្លែងបញ្ចុះសព នៃមន្ទីរពេទ្យកណ្តាល ខណៈ​ដែលរដ្ឋាភិបា​លកំ​ពុ​ង​ធ្វើ​ការ​ស្វែងរកមនុស្សផ្សេងទៀត " ។សាក្សីនៅទីតាំងកើតហេតុបានប្រាប់រ៉យទ័រថា មនុស្ស​រាប់សិបនា​ក់បានចូលរួមពិធី​បុណ្យសពនៅលើ​ទីលានបា​​ល់ទាត់មួយនៅ នៃទំនប់ទឹកដែលមាន​កម្ពស់​២០ ម៉ែត្រ ដែលបានដួល​រលំពីលើពួ​កគេ។

 គួររំលឹកថា ក្នុងឆ្នាំ២០១៩ មនុស្សយ៉ាងហោចណាស់៤២ នាក់បានស្លាប់នៅក្នុ​ងការរអិល​បាក់ដីនៅ​ក្នុង​ភូមិBamoungoum ក្បែរទីក្រុង Bafoussam ភាគខាងលិចប្រទេសកាមេរូន។ជាមួយគ្នានោះមាន​ស្ត្រី​មានផ្ទៃពោះ៤នាក់ និងក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ ស្ថិត​ក្នុងចំណោមអ្នកស្លាប់ក្នុង​គ្រោះម​ហន្តរាយនេះ​៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ