(រុស្ស៊ី)៖ ករណីឆ្លងជំងឺកូវីដ ១៩ កំពុងរាលដាលខ្លាំងសាជាថ្មីនៅប្រទេសរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសម្រេចឲ្យប្រជាជនស្នាក់នៅផ្ទះរយៈពេល ៩ ថ្ងៃ ពោលចាប់ពីថ្ងៃទី ៣០ ខែតុលា តទៅ ។នេះបើតាមសេចក្តីរាយការណ៍របស់AFP។

ឲ្យលោក ពូទីន ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដើម្បីកំណត់ថ្ងៃមិនធ្វើការ ឬឈប់សម្រាកនៅទូទាំងប្រទេសរុស្ស៊ីចំនួន ៩ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បីការពារការរីករាលដាលនៃការឆ្លងបន្ថែម ។តែយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថា ថ្ងៃឈប់សម្រាករយៈពេល ៩ ថ្ងៃនេះ ធ្វើឲ្យចំនួននៃការស្វែងរកគេហទំព័រកក់សំបុត្រយន្តហោះ បានកើនឡើងភ្លាមៗគួរឲ្យកត់សម្គាល់ ខណៈរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាជនជៀសវាងការធ្វើដំណើរទៅតំបន់ផ្សេងទៀត ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី មានករណីឆ្លងកូវីដប្រចាំថ្ងៃបានកើនឡើងដល់ ៣០,០០០ នាក់សម្រាប់សប្តាហ៍ចុងក្រោយនេះ ខណៈកាលពីថ្ងៃពុធ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺ ១,០២៨ នាក់ ។ជាមួយគ្នានោះ លោក ពូទីន បានជំរុញយ៉ាងខ្លាំងដល់ប្រជាជនឲ្យទទួលការចាក់វ៉ាក់សាំង តែរហូតមកដល់ពេលនេះ មានតែប្រជាជនប្រហែល ៣០ ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ