BOGOTA៖ អ្នកបើកឧទ្ធម្ភាគចក្រ បាននិយាយនៅក្នុងសារជាវីដេអូថា ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque និងអ្នកផ្សេងទៀត បានជាប់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ កាលពីថ្ងៃសុក្រ។
លោក Ivan Duque បាននិយាយថា ឧប្បត្តិហេតុបានកើតឡើងខណៈឧទ្ធម្ភាគចក្ររបស់លោកកំពុងហោះហើរឆ្លងកាត់តំបន់ Catatumbo របស់ប្រទេសកូឡុំប៊ី ឆ្ពោះទៅទីក្រុង Cucuta រដ្ឋធានីនៃខេត្ត Norte de Santander របស់ប្រទេសនេះ។
លោកបន្ថែមថា “អ្វីដែលច្បាស់គឺថា នេះគឺជាការវាយប្រហារដ៏កំសាកមួយដែលរន្ធគ្រាប់កាំភ្លើងអាចត្រូវបានគេមើលឃើញនៅក្នុងយន្តហោះប្រធានាធិបតី” ។
យ៉ាងណាម៉ិញ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ក៏បានដឹកមន្ត្រីផ្សេងទៀតរួមមាន រដ្ឋមន្រ្តីការពារជាតិ លោក Diego Molano រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Daniel Palacios និងអភិបាលខេត្ត Norte de Santander លោក Silvano Serrano ផងដែរ។
អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថា គ្មាននរណាម្នាក់រងរបួសនៅក្នុងឧប្បត្តិហេតុនេះទេ។
គួររំលឹកថា បុគ្គលិកសន្តិសុខត្រូវបានគេផ្តល់ការណែនាំច្បាស់លាស់ដើម្បីស្វែងរកអ្នកដែលនៅពីក្រោយការវាយប្រហារលើឧទ្ធម្ភាគចក្រនេះ។ NR