ប្រទេសជប៉ុនកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ប្រចាំថ្ងៃច្រើនបំផុត ប៉ុន្តែការឆ្លងថ្មីមានការធ្លាក់ចុះ
តូក្យូ៖ ប្រទេសជប៉ុនបានប្រកាសថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងអំឡុងពេលមានជំងឺរាតត្បាត ជំងឺកូវីដ ១៩ ក្នុងរយៈពេលពីរឆ្នាំ បើទោះបីជាការឆ្លងថ្មីពីរលកបំផ្ទុះវ៉ារ្យ៉ង់ Omicron បានធ្លាក់ចុះក៏ដោយ។
អ្នកស្លាប់ដែលបានកត់ត្រាថ្មីបានកើនឡើងដល់ ២៣៦ នាក់ កាលពីថ្ងៃអង្គារ បើយោងតាមការបូកសរុបដោយទូរទស្សន៍ជាតិ NHK ដោយលើសពីកំណត់ត្រាមុនចំនួន ២១៦ នាក់ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំមុន។ យ៉ាងណាម៉ិញ មនុស្សជិត ២.០០០ នាក់ បានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសជប៉ុន រហូតមកដល់ពេលខែកុម្ភៈ នេះ។
ទីក្រុងតូក្យូបានកត់ត្រាការស្លាប់ថ្មីចំនួន ១៦ នាក់ កាលពីថ្ងៃអង្គារ ដែលភាគច្រើននៃពួកគេមានអាយុ ៧០-៩០ ឆ្នាំ នេះបើយោងតាមទិន្នន័យដាច់ដោយឡែកមួយទៀតបានបង្ហាញ។
ទន្ទឹមនឹងនេះដែរ ករណីថ្មីមានចំនួន ៨៤.២២០ ករណី នៅទូទាំងប្រទេសជប៉ុន បានបន្តធ្លាក់ចុះពីការឆ្លងដែលបានកត់ត្រាកាលពីដើមខែ ដោយសារការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron ។ NR