អន្តរជាតិ៖ មន្ត្រីថ្នាក់ខេត្ត បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Fars ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

លោក Khalil Abdollahi ប្រធាននាយកដ្ឋានគ្រប់គ្រងវិបត្តិរបស់ខេត្ត ដែលដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានអោយដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់ខ្លួនក្នុងហេតុការណ៍នេះផងដែរ។

លោកបាននិយាយទៀតថា មនុស្ស ៥៥ នាក់ ត្រូវបានគេជួយសង្គ្រោះក្នុងគ្រោះទឹកជំនន់ ដែលបានលិចរថយន្តអស់ចំនួន ១៥ គ្រឿង។

យ៉ាងណាម៉ិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា អភិបាលខេត្ត Fars បានប្រកាសថ្ងៃអាទិត្យជាថ្ងៃកាន់ទុក្ខ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ