ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទីក្រុងចំនួន ៥ នៅភាគកណ្តាលនៃខេត្ត Hubei ប្រទេសចិន បានប្រកាស “ដាស់តឿនអាសន្ន” បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យមនុស្ស ២១ នាក់ស្លាប់ និងបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៦,០០០ នាក់។

ការស្លាប់នេះត្រូវបានគេកត់ត្រាទុក នៅក្នុងសង្កាត់ Liulin ដែលជាផ្នែកមួយនៃទីក្រុង Suizhou នៅភាគខាងជើងនៃខេត្តនេះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍ថា ផ្ទះនិងហាងជាង ២,៧០០ បានរងការខូចខាតដោយសារទឹកជំនន់ រួមទាំង ការដឹកជញ្ជូននិងទំនាក់ទំនងក៏ត្រូវបានរំខានផងដែរ។

យោងតាមសេវាកម្មព័ត៌មានផ្លូវការរបស់ប្រទេសចិន អាងស្តុកទឹកចំនួន ៧៧៤ នៅ Hubei បានលើសកម្រិតប្រកាសអាសន្នទឹកជំនន់របស់ពួកគេ នៅល្ងាចថ្ងៃព្រហស្បតិ៍។

អាកាសធាតុអាក្រក់ខ្លាំងនៅក្នុងខេត្តនេះ បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី និងបានបំផ្លាញផ្ទះជាង ៣,៦០០ ខ្នង និងដំណាំ ៨,១១០ ហិកតា។ ទីភ្នាក់ងារចិន China Daily បានផ្សាយនៅថ្ងៃសុក្រនេះថា ការខាតបង់សរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១០៨ លានយ័ន (ប្រហែល ១៦.៦៧ លានដុល្លារអាមេរិក) ដោយដកស្រង់ពីការិយាល័យគ្រប់គ្រងគ្រោះអាសន្នរបស់ខេត្ត។

គួររំលឹកថា អ្នកព្យាករណ៍អាកាសធាតុរដ្ឋក៏បានចេញការព្រមានអំពីគ្រោះមហន្តរាយភូមិសាស្ត្រកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយនិយាយថា តំបន់ដែលមានហានិភ័យរួមមាន ខេត្ត ubei, Hunan, Henan and Anhui, Chongqing, Sichuan និង Guizhou  នៅភាគនិរតី ក៏ដូចជា នៅឆ្នេរខាងកើត Zhejiang។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ