ក្រុងគៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសខ្លួនបានទទួលការបញ្ជូនអាវុធទី ២ ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃជំនួយការពារជាតិសរុបចំនួន ២០០ លានដុល្លារ។

ជាមួយគ្នានេះ ក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបន្តគាំទ្រអ៊ុយក្រែនចំពេលមានការព្រួយបារម្ភនៅទីក្រុង Kyiv និងក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចជុំវិញទាហានរុស្ស៊ីរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំនៅតាមព្រំដែនរបស់ខ្លួន។ ដោយឡែក រុស្ស៊ីបានធ្វើការបដិសេធលើការរៀបចំផែនការវាយលុកយោធា។

លោក Oleksii Reznikov បានសរសេរនៅលើ Twitter ថា "ការមកដល់ជាលើកទីពីរនៅ Kyiv! អាវុធជាង ៨០ តោន ដើម្បីពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនពីមិត្តរបស់យើងនៅសហរដ្ឋអាមេរិក! ហើយនេះមិនមែនជាទីបញ្ចប់ទេ" ។

គួររំលឹកថា ប្រហែល ៩០ តោន នៃ "ជំនួយសន្តិសុខដ៍សំបើម" រួមទាំងគ្រាប់រំសេវពីកញ្ចប់ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកក្នុងខែធ្នូ បានមកដល់រដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ