តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃចន្ទថា លោកចង់បង្កើនល្បឿនកម្មវិធីនៃការចាក់ដូសជំរុញលើថ្នាំបង្ការជំងឺកូវីដ ១៩ របស់ប្រទេសនេះ ដល់ ១លានដូស ក្នុងមួយថ្ងៃ នៅចុងខែនេះ ពោលគឺប្រហែលទ្វេដងនៃល្បឿននៃការចាក់នាពេលបច្ចុប្បន្ន។
លោក Fumio Kishida បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការថវិកាសភាតាមទូរទស្សន៍ថា លោកបានណែនាំដល់រដ្ឋមន្ត្រីឱ្យធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ ដើម្បីពន្លឿនការចាក់ថ្នាំបង្ការរោគតាមដែលអាចធ្វើបាន។
ការឆ្លងនៅទូទាំងប្រទេសបានកើនឡើងលើសពី ១០០.០០០ ករណី កាលពីថ្ងៃសៅរ៍ជាលើកដំបូង។ តួយ៉ាង តំបន់ភាគច្រើនឥឡូវនេះស្ថិតនៅក្រោមវិធានការគ្រប់គ្រងការឆ្លងដើម្បីព្យាយាមធ្វើឱ្យមានការថយចុះនៃការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron ដែលបានផ្ទុះឡើងក្នុងចំណោមប្រជាជន ដោយមានតិចជាង ៥% បានទទួលការចាក់ដូសជំរុញ។
គួររំលឹកថា ប្រភពរដ្ឋាភិបាលបានប្រាប់ថា ទីក្រុងតូក្យូ និងខេត្តចំនួន ១២ ផ្សេងទៀត គ្រោងនឹងពង្រីកការទប់ស្កាត់ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី ១៣ ខែកុម្ភៈ ដោយពន្យាររយៈពេលប្រហែល ៣ សប្តាហ៍ បន្ថែមទៀត។ NR