បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (ហៅកាត់ WHO) បាននិយាយកាលពីថ្ងៃសុក្រថា COVAX ដែលជាបណ្តាញចែករំលែកវ៉ាក់សាំងជាសកល ត្រូវការច្បាប់ថ្មីមួយក្នុងរយៈពេលយូរ ដើម្បីការពារការស្តុកទុកវ៉ាក់សាំងដោយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងប្រទេសដែលជអ្នកផលិតវ៉ាក់សាំង។

លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយក WHO បាននិយាយថា COVAX ដែលត្រូវបានសហការដឹកនាំដោយ WHO និងសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (ហៅកាត់ GAVI) បានរងទុក្ខដោយសារប្រទេសដែលមានប្រាក់ចំណូលខ្ពស់បានប្រើប្រាស់អំណាចទិញរបស់ពួកគេដើម្បីដឹកនាំលំហូរនៃវ៉ាក់សាំង ខណៈដែលប្រទេសដែលជាអ្នកផលិត ផលិតបានផ្តល់អាទិភាពដល់ការចែកចាយក្នុងស្រុក។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅកិច្ចប្រជុំសម្រាប់ផ្លូវហិរញ្ញវត្ថុរបស់ G20 នៅកោះបាលីរបស់ឥណ្ឌូនេស៊ីថា "អ្នកមិនអាចចាក់វ៉ាក់សាំងផ្នែកមួយនៃពិភពលោកបានទេ ហើយបន្ទាប់មកធ្វើឱ្យប្រទេសដែលមានប្រាក់ចំណូលទាបរង់ចាំ" ។ លោកបន្ថែមទៀតថា "អ្នកផលិតត្រូវតែនិយាយថាតើវ៉ាក់សាំងចំនួនប៉ុន្មាននឹងទៅអ្នកណា ហើយនៅពេលណា។ ប្រសិនបើយើងមិនមានព័ត៌មាននោះ យើងមិនអាចរៀបចំផែនការឱ្យបានត្រឹមត្រូវទេ" ។

គួររំលឹកថា COVAX ចាប់តាំងពីខែមករាបានបែងចែកវ៉ាក់សាំងកូវីដ ១៩ យ៉ាងច្រើនតាមសមាមាត្រក្នុងចំណោមរដ្ឋ ១៤០ បូករបស់ខ្លួន ដោយយោងទៅតាមទំហំប្រជាជន។ នៅក្នុង ខែតុលា WHO បាននិយាយថា ខ្លួននឹងចែកចាយថ្នាំបង្ការ ទៅកាន់តែប្រទេសដែលមានកម្រិតនៃការគ្របដណ្តប់វ៉ាក់សាំងទាបបំផុតប៉ុណ្ណោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ