អ៊ីស្តង់ប៊ុល៖ ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់ នៅលើយន្ដហោះជម្លៀសទៅកាន់ប្រទេសអង់គ្លេស បានសម្រាលកូនស្រីម្នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ដោយមានជំនួយពីក្រុមបុគ្គលិកក្នុងកាប៊ីន នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី បានចេញផ្សាយ។
ស្រ្តីឈ្មោះ Soman Noori អាយុ ២៦ ឆ្នាំ បានចាប់ផ្តើមមានការកន្ត្រាក់ អំឡុងពេលហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ពីទីក្រុងឌូបៃ ទៅទីក្រុង ប៊ឺមីងហាំ ហើយបានសម្រាលកូននៅពេលដែលយន្តហោះនេះហោះហើរនៅរយៈកម្ពស់ ១០.០០០ ម៉ែត្រ (៣៣.០០០ ហ្វីត) នៅក្នុងដែនអាកាសគុយវ៉ែត។
សេចក្តីថ្លែងការណ៍ក៏បាននិយាយដែរថា ម្តាយនិង ទារកដែលមានឈ្មោះថា Havva ទាំងពីរនាក់មានសុខភាពល្អទេ។
ក្រុមហ៊ុនអាកាសចរណ៍តួកគី បាននិយាយថា យន្តហោះដែលដឹកពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្លាប់ធ្វើការជាមួយអង់គ្លេសនៅអាហ្វហ្គានីស្ថានបានចុះចតនៅប្រទេសគុយវ៉ែត ជាការការពារដំណើរការយន្តហោះទុកមុន ប៉ុន្តែក្រោយមកបានបន្តដំណើរឆ្ពោះទៅគោលដៅរបស់ខ្លួន។ NR