បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក  Joe Biden បាននិយាយថាគាត់នៅតែផ្តោតលើការនាំជនជាតិអាមេរិកទាំងអស់ចេញពីប្រទេស។

លោកបន្តថាសហរដ្ឋអាមេរិកបានធ្វើការផ្លាស់ប្តូរមួយចំនួនចំពោះកិច្ចខិតខំប្រឹងប្រែងជម្លៀសចេញរួមទាំងការចូលទៅកាន់តំបន់ជុំវិញអាកាសយានដ្ឋាននិងតំបន់សុវត្ថិភាពផងដែរ។ ចលនានេះមានបំណងរុញច្រានយុទ្ធជនតាលីបង់ និងកាត់បន្ថយភាពវឹកវរនៅជុំវិញអាកាសយានដ្ឋានក្រុងកាប៊ុល។ នេះបើយោងតាមការចុះផ្សាយដោយ Reuter។ 

លោក ចូបៃដិន បានលើកឡើងនៅក្នុងសុន្ទរកថាមួយពីសេតវិមានថា លោកចង់បង្កើនល្បឿននៃការចាកចេញរបស់ជនជាតិអាមេរិកនិងជនជាតិអាហ្វហ្កានីដែលកំពុងប្រឈមនឹងហានិភ័យ កាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅជុំវិញអាកាសយានដ្ឋានកាប៊ុល។

គួរបញ្ជាក់ថាសហរដ្ឋអាមេរិកក៏បានចុះបញ្ជីពីក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ចំនួន ៦ ក្នុងការផ្តល់ជំនួយដើម្បីជួយដឹកជញ្ជូនមនុស្ស ខណៈដែលប្រទេសលោកខាងលិចកំពុងបង្កើនដំណើរការជម្លៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines, Atlas Air, Delta Air Lines និងក្រុមហ៊ុនឯកជន Omni Air នឹងផ្តល់យន្តហោះ ៣ គ្រឿង និងរួមមានយន្តហោះពីរគ្រឿងទៀតពីក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines និង ៤ គ្រឿងទៀតមកពីក្រុមហ៊ុនអាកាសចរណ៍ United Airline៕ HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ